Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការបង្កើតប្រព័ន្ធទិន្នន័យ ព័ត៌មាននាវាចរណ៍ទន្លេមេគង្គ (ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម វ៉ាត បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹក​នាំក្រុមការងារតំណាងកម្ពុជា ដែល​មាន​សមាសភាពចូលរួម​ពីមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អជ្ញាធរទន្លេសាប និងមន្រ្តីពី​លេខាធិការដ្ឋាន គ.ជ.ទ.ម.ក (ប្រធាន អនុប្រធាន និងមន្ត្រី) ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការបង្កើតប្រព័ន្ធទិន្នន័យ ព័ត៌មាននាវាចរណ៍ទន្លេមេគង្គ ជាផ្នែកនៃសេវាព័ត៌មាននាវាចរណ៍តាមដងទន្លេមេគង្គ តាមប្រព័ន្ឋវីដេអូ។ កិច្ចប្រជុំត្រូវបានរៀបចំដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងមានក្រុមការងារប្រទេសជាសមាជិក ជំនាញការអន្តរជាតិ និងមន្ត្រីលេខាធិការដ្ឋាន MRC។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើការបង្កើតសេវាព័ត៌មាននវាចរណ៍មេគង្គជាលក្ខណៈទ្វេភាគី ឬជាលក្ខណៈតំបន់ទាំងមូល៕