Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការរៀបចំវិធីសាស្ត្រលម្អិត សម្រាប់ការសិក្សាថ្នាក់តំបន់ (ថ្ងៃទី ០១-០២ ខែវិច្ឆិកា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះ យោបល់ថ្នាក់ជាតិស្តីពី ការរៀបចំវិធីសាស្ត្រ​លម្អិត សម្រាប់ការសិក្សាថ្នាក់តំបន់ចំនួន ៣ រួម​មាន (១). តម្លៃសេដ្ឋកិច្ច នៃសេវាកម្មអេកូឡូស៊ីដីសើម (២). វិសាលភាព នៃការជ្រៀតចូលជាតិប្រៃនៅក្នុងដីសណ្តរទន្លេមេគង្គ និង (៣). ស្ថានភាពទីជម្រកទន្លេ ទីទំនប់ទឹកសាប និងនៅតាមតំបន់ឆ្នេរ ដោយមានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងធានធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជំនាញការអន្តរជាតិ។

កិច្ចប្រជុំនេះមានគោលបំណង៖

- ពិភាក្សាលើសេចក្តីព្រាងនៃការរៀបចំវិធីសាស្ត្រលម្អិត សម្រាប់ការសិក្សាថ្នាក់តំបន់ចំនួន ៣ សម្រាប់ការរៀបចំ SOBR ២០២៣ និង ២០២៨៖

១. តម្លៃសេដ្ឋកិច្ច នៃសេវាកម្មអេកូឡូស៊ីដីសើម

២. វិសាលភាព នៃការជ្រៀតចូលជាតិប្រៃនៅក្នុងដីសណ្តរទន្លេមេគង្គ

៣. ស្ថានភាពទីជម្រកទន្លេ ទីទំនប់ទឹកសាប និងនៅតាមតំបន់ឆ្នេរ

- ពិភាក្សាអំពីជំហានបន្ទាប់៕