Developed by Khmer Focus

កិច្ចប្រជុំប្រចាំឆ្នាំ២០២១ លើកទី១២ សម្រាប់ក្រុមការងារថ្នាក់ជាតិ និងមន្រី្ត​បង្គោល​យេនឌ័រ (ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ លោកស្រី សូ សុខា ទីប្រឹក្សា និងកញ្ញា សេង កូឡា មន្ត្រីនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២១ លើកទី១២ សម្រាប់​ក្រុមការងារថ្នាក់ជាតិ និងមន្រី្ត​បង្គោល​យេនឌ័រ នៃមន្ទីរធនធានទឹក និងឧតុនិយម រាជធានី-ខេត្ត ក្រោមអធិបតីភាពលោក​ជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ​បច្ចេកទេសយេនឌ័រប្រចាំក្រសួងធនធានទឹក និងឧតុនិយម។

គោលបំណងនៃកិច្ចប្រជុំនេះគឺ៖

(១) បង្ហាញពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងារសម្រាប់ឆ្នាំ២០២២ និងការអនុវត្តសកម្មភាពការងារពាក់ព័ន្ធនឹងយេនឌ័រក្នុងវិស័យធនធានទឹកតាមអង្គភាពជំនាញ និងមន្ទីរធនធានទឹក រាជធានី-ខេត្តដែលឆ្លើយតបនឹង GMSP in WRS ឆ្នាំ២០១៩-២០២៣ និង

(២) ពិភាក្សា និងផ្សព្វផ្សាយពីចំណេះដឹងយេនឌ័រ ការវិភាគ តួនាទី និងបញ្ហាយេនឌ័រពាក់ព័ន្ធនឹងបទពិសោធន៍ក្នុងសហគមន៍ប្រើប្រាស់ទឹក និងបញ្ហាប្រឈមនៃការងារយេនឌ័រនៅតាមបណ្តាគម្រោង និងបន្តយកចិត្តដាក់ក្នុងការបង្កើនចំនួនមន្រ្តីរាជការជាស្ត្រីបានចូលរួមគ្រប់សិក្ខាសាលា វគ្គបណ្តុះបណ្តាលនានា និងការតែងតាំងមុខតំណែងឱ្យមានតំណាងជាស្រ្តី នៅគ្រប់រចនាសម័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងជួយឧបត្ថម្ភ គាំទ្រទាំងស្មារតី មធ្យោបាយ ថវិកា និងផ្តល់ឱកាសឱ្យមានសម្លេងស្រ្តីចូលរួមយោបល់ក្នុងការសម្រេចតែងតាំង ក្នុងប្រភេទក្របខ័ណ្ឌរបស់ខ្លួន ព្រមទាំងការផ្តល់ឱកាសឱ្យមានសម្លេងស្ត្រីចូលរួមយោបល់៕