Developed by Khmer Focus

កិច្ចប្រជុំលើកទី១០ នៃក្រុមអ្នកជំនាញស្តីពី ទិន្នន័យ ម៉ូដែល និងព្យាករណ៍ (ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹកនាំក្រុមអ្នកជំនាញកម្ពុជា មកពីក្រសួង​ធន​ធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គលេខាធិការដ្ឋាន CNMC ចូលរួមកិច្ចប្រជុំលើកទី១០ នៃក្រុមអ្នកជំនាញស្តីពីទិន្នន័យ ម៉ូដែល និងព្យាករណ៍ ក្នុងការបញ្ចប់គ្រោងប្លង់ទស្សនទាន នៃប្រព័ន្ធពិនិត្យតាមដានការប្រើប្រាស់ទឹក សម្រាប់អាងទន្លេមេគង្គក្រោម។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមរយៈ Video Conference ដោយលេខាធិការដ្ឋាន MRC និងដោយមានការចូលរួមពីក្រុមអ្នកជំនាញ នៃប្រទេសជាសមាជិកមេគង្គទាំង ៤ និងក្រុមការងារ លេខាធិការដ្ឋាន MRC។

គោលបំណងនៃកិច្ចប្រជុំគឺផ្តល់ឱកាសដល់ក្រុមជំនាញ នៃប្រទេសជាសមាជិក MRC ដើម្បីពិនិត្យរួមគ្នាលើសេចក្តីព្រាងគ្រោងប្លង់ទស្សនទានចុងក្រោយស្តីពី ប្រព័ន្ធពិនិត្យតាមដានការប្រើប្រាស់ទឹក សម្រាប់អាងទន្លេមេគង្គក្រោម មុនពេលដាក់ជូនគណៈកម្មាធិការរួមដើម្បីអនុម័ត៕