Developed by Khmer Focus

សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ការកំណត់សកម្មភាពជាអាទិភាព ដើម្បីពង្រឹងការអនុវត្តការគ្រប់គ្រងធនធានទឹកចម្រុះនៅកម្ពុជា (ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ គណៈកម្មាធិការជាតិទន្លេ​មេគង្គកម្ពុជា បាន​ដំណើរ​ការសិក្ខាសាលា​ពិគ្រោះយោបល់ ស្ដីពី ការកំណត់​សកម្មភាព​ជាអាទិភាព ដើម្បីពង្រឹង​ការអនុវត្ត ការគ្រប់គ្រងធនធានទឹកចម្រុះនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ឈានទៅសម្រេចគោលដៅសូចនាករ SDG6.5.1 នៅឆ្នាំ២០៣០ ក្រោមអធិបតីភាពឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការចូលរួមពីសមាជិកដៃគូទឹកកម្ពុជា មន្រ្តីតំណាងក្រសួង ស្ថាប័នជាតិ ក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ កណ្ដាល ព្រៃវែង កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ និងមណ្ឌលគីរី អាជ្ញាធរទន្លេសាប ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងកិច្ចការនារី ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងផែនការ ក្រសួងទេចរណ៍ ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្រ្តីអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក វិទ្យាស្ថានស្រាវជ្រាវ សកលវិទ្យាល័យ សហគមន៍នានា និងអង្គការមិនមែនរដ្ឋភិបាលជាដៃគូ និងភាគីពាក់ព័ន្ធ និងភាគីពាក់ព័ន្ធសំខាន់ៗ របស់ដៃគូទឹកកម្ពុជា ដែលបានអនុវត្តផ្ទាល់ និងចូលរួមអនុវត្តការគ្រប់គ្រងធនធានទឹកចម្រុះ។

សិក្ខាសាលាបានដំណើរការដោយមាន (១) បទបង្ហាញ រៀបចំដោយប្រធានដៃគូទឹកកម្ពុជាស្តីពី ការវិវត្តកន្លងមក និងអំពីគោលដៅសូចនាករ SDG6.5.1 (២) ផ្លាស់ប្តូរមតិយោបល់ជាច្រើនពីសំណាក់មន្រ្តីតំណាងស្ថាប័ននានា ដែលបានចូលរួម (៣) កត់ត្រា ទទួលយកមតិយោបល់ពីសិក្ខាកាម ដើម្បីកែលម្អគោលដៅសូចនាករ SDG6.5.1 ឱ្យកាន់តែប្រសើរឡើង៕