Developed by Khmer Focus

ជួបពិភាក្សាការងារជាមួយ តំណាងស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា (ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំប្រតិភូ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជួបពិភាក្សាការងារជាមួយ តំណាងស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា តាមរយៈប្រព័ន្ធអនឡាញ ដើម្បីស្វែងយល់អំពីដំណើរការអនុវត្តផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ របស់ MRC ការចូលរួមរបស់អ្នកពាក់ព័ន្ធក្នុងវេទិការបស់ MRC ការប្រើប្រាស់ឧបករណ៍វាយតម្លៃនិរន្តរភាពវារីអគ្គិសនីក្នុងអាងទន្លេមេគង្គ និងការសិក្សារួមគ្នាមេគង្គ-ឡានឆាង អំពីផលប៉ះពាល់របបជលសាស្ត្រលើអាងទន្លេមេគង្គក្រោម។ ប្រតិភូគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលបានចូលរួមក្នុងកិច្ចពិភាក្សាការងារនោះ រួមមាន លោក សុខ ខុម ប្រធាននាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី និងលោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង៕