Developed by Khmer Focus

កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិលើកទី៥ និងវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត(ថ្ងៃទី ២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិលើកទី៥ និងវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែន កម្ពុជា-ថៃ ដោយមានការចូលរួមពីមន្រ្តីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន៖ MOWRAM, MAFF, MOE, MRD, MME, MPWT, NCDM, PDOWRAM (បន្ទាយមានជ័យ បាត់ដំបង និងប៉ៃលិន) មន្រ្តីមកពី ICEM, GIZ, MRCS ជំនាញការជាតិ ជំនាញការអន្តរជាតិ និងមន្រ្តីពី គ.ជ.ទ.ម.ក។

គោលបំណងនៃកិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាល គឺដើម្បី (១) ពិភាក្សាលើផែនការមេ និងផែនការសកម្មភាពរួម នៃគម្រោងគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែន កម្ពុជា-ថៃ (២) ពិនិត្យឡើងវិញនូវវិធីសាស្រ្តស្នើសុំមូលនីធិ និងពេលវេលា សម្រាប់គម្រោងរួម ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២២ (៣) បង្ហាញពីផែនការការងារ និងគំនិតផ្តួចផ្តើមដៃគូប្រកបដោយសក្តានុពល សម្រាប់គម្រោងរួមនៅឆ្នាំ២០២២ និង (៤) កសាងមូលដ្ឋានបច្ចេកទេសចំណេះដឹងទូទៅរួមមួយ សម្រាប់កែលម្អភាពធន់នឹងទឹកជំនន់ និងភាពរាំងស្ងួតក្នុងអនុអាង 9C និង 9T៕