កិច្ចប្រជុំអន្តរក្រសួងស្តីពី ការពិនិត្យ និងផ្តល់ការឯកភាពលើបញ្ជីកែសម្រួលចំណុចដៅ សូចនាករ និងតម្លៃចំណុចដៅ សូចនាករ (ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១)
ជំពូក៖ CNMC_Feb21
ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំអន្តរក្រសួង កម្រិតនយោបាយស្តីពី ការពិនិត្យ និងផ្តល់ការឯកភាពលើបញ្ជីកែសម្រួល ចំណុចដៅ សូចនាករ និងតម្លៃចំណុចដៅ សូចនាករ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ ក្រោមអធីបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍នានា។
ចំណុចដៅ 6.5 និងសូចនាករ 6.5.2 ត្រូវបានដាក់បញ្ចូលដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ស្តីពី កម្រិតវឌ្ឍនភាព នៃការអនុវត្ត អភិក្រម “ការគ្រប់គ្រងធនធានទឹកចម្រុះ” សម្រាប់កិច្ចសហប្រតិបត្តិការឆ្លងដែន ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥៕