Developed by Khmer Focus

ប្រជុំចង្អៀត ដើម្បីត្រៀមលក្ខណ: ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៨ (ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកក្រុមប្រឹក្សា គណៈកម្មការទន្លេមេគង្គ (MRC) បានអញ្ជើញដឹកនាំប្រជុំចង្អៀត ដើម្បីត្រៀមលក្ខណ: ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៨ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រទេសជាដៃគូអភិវឌ្ឍន៍ លើកទី២៦ តាមកម្មវិធីកិច្ចប្រជុំប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ដែលនឹងដឹកនាំដោយប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ ២០២១ វេនព្រះរាជាណាចក្រថៃ តាមប្រព័ន្ធវីដេអូ Zoom៕