Developed by Khmer Focus

សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការចែករំលែកលទ្ធផល និងបទពិសោធន៍ពីការសាកល្បងប្រើប្រាស់មងមានច្រើនក្រឡា (ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ក្រុមការងារកម្ពុជា ដែលមានការចូលរួមពី​រដ្ឋ​បាល​ជលផល អាជ្ញាធរទន្លេសាប និងគណៈ​កម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការចែករំលែកលទ្ធផល និង​បទពិសោធន៍ពីការសាកល្បង​ប្រើប្រាស់​មងមានច្រើនក្រឡា ដោយមានការចូលរួមពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

សិក្ខាសាលានេះមានគោលបំណង៖

១. ចែករំលែកមេរៀន និងបទពិសោធន៍ពីការអនុវត្តការសាកល្បងប្រើប្រាស់មងមានច្រើនក្រឡា

២. ពិភាក្សាអំពីបញ្ហាប្រឈមក្នុងពេលអនុវត្តន៍ការសាកល្បង និង

៣. ស្នើការឯកភាពលើអនុសាសន៍នៃការរៀបចំមងមានច្រើនក្រឡា៕