Developed by Khmer Focus

កិច្ចប្រជុំក្រុមជំនាញការបរិស្ថានថ្នាក់តំបន់ស្តីពី ការរៀបចំ ឬធ្វើបច្ចុប្បន្នភាពផែនការគ្រប់គ្រងធនធានបរិស្ថានដែលមានសារៈសំខាន់ (ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំកិច្ចប្រជុំក្រុមជំនាញការបរិស្ថានថ្នាក់តំបន់ ស្តីពីការរៀបចំ ឬធ្វើបច្ចុប្បន្នភាពផែនការគ្រប់គ្រងធនធានបរិស្ថានដែលមានសារៈសំខាន់ថ្នាក់តំបន់ ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងជំនាញការអន្តរជាតិ។ ចំពោះក្រុមការងារកម្ពុជា មានមកពី ក្រសួងបរិស្ថាន រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំនេះមានគោលបំណង៖

១. ពិភាក្សា និងផ្តល់យោបល់លើវិធីសាស្ត្រនៃការរៀបចំ ឬធ្វើបច្ចុប្បន្នភាពផែនការគ្រប់គ្រងធនធានបរិស្ថានដែលមានសារៈសំខាន់ថ្នាក់តំបន់ និង

២. ពិភាក្សាអំពីផែនការការងារសម្រាប់ជំហានបន្ទាប់ ឆ្នាំ២០២២៕s