សិក្ខាសាលាស្តីពី ផែនការអនុវត្តជំពូកទី៤ “គោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រងគុណភាពទឹក និងការឆ្លើយតបបន្ទាន់” (ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១)
ជំពូក៖ CNMC_Feb21
ក្រុមការងារកម្ពុជា ដែលមានការចូលរួមមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាស្តីពី ផែនការអនុវត្តជំពូកទី៤ “គោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រងគុណភាពទឹក និងការឆ្លើយតបបន្ទាន់” និងដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
សិក្ខាសាលានេះមានគោលបំណង៖
១. ជម្រាបជូនអំពីវឌ្ឍនភាពនៃការអនុវត្តគោលការណ៍បច្ចេកទេសនៃគុណភាពទឹក និង
២. ពិភាក្សាអំពីផែនការអនុវត្តជំពូកទី៤ “គោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រងគុណភាពទឹក និងការឆ្លើយតបបន្ទាន់”៕