កិច្ចប្រជុំថ្នាក់តំបន់លើកទី៩ របស់ក្រុមជំនាញការផែនការអាងទន្លេ ដើម្បីបញ្ចប់ឯកសារគោលគំនិត និងឯកសារលក្ខខណ្ឌការងារ (ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២)
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំថ្នាក់តំបន់លើកទី៩ របស់ក្រុមជំនាញការផែនការអាងទន្លេ ដើម្បីបញ្ចប់ឯកសារគោលគំនិត និងឯកសារលក្ខខណ្ឌការងារ សម្រាប់ផែនការបុរេសកម្មតំបន់ (Proactive Regional Planning)។ កិច្ចប្រជុំមានសមាសភាពចូលរួមពីប្រទេសជាសមាជិក MRC (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តី MRCS ក្រុមជំនាញការថ្នាក់ជាតិ និងអន្តរជាតិ ហើយសម្របសម្រួលដោយមន្រ្តីលេខាធិការដ្ឋាន គណ:កម្មការទន្លេមេគង្គ។ ដោយឡែកមន្រ្តីចូលរួមពីកម្ពុជ មានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល និងមន្រ្តីពី គ.ជ.ទ.ម.ក មានឯកឧត្តម ទីប្រឹក្សា មន្រ្តីថ្នាក់នាយកដ្ឋាន និងមន្រ្តីបច្ចេកទេស។
កិច្ចប្រជុំបានប្រព្រឹត្រទៅដោយបានពិភាក្សា និងឯកភាពលើការបកស្រាយរាល់ចំណុចបញ្ហាដែលលើកឡើងដោយប្រទេសជាសមាជិក និងបានឯកភាពបញ្ចប់ឯកសារគោលគំនិត និងឯកសារលក្ខខណ្ឌការងារ សម្រាប់រៀបចំផែនការបុរេសកម្មតំបន់ (Proactive Regional Planning) ដើម្បីដាក់ជូនពិនិត្យ និងសម្រេចពីគណ:កម្មាធិការរួម MRC និងផែនការការងារបន្តលើការងារជ្រើសរើសក្រុមទីប្រឹក្សា៕