កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការគ្រប់គ្រងធនធានទឹក និងធនធានពាក់ព័ន្ធឆ្លងដែន (ថ្ងៃទី ២៦-២៧ ខែមករា ឆ្នាំ២០២២)
សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការគ្រប់គ្រងធនធានទឹក និងធនធានពាក់ព័ន្ធឆ្លងដែន ដោយមានការចូលរួមពីសហគមន៍នៅតំបន់ព្រំដែន ដីសណ្តទន្លេមេគង្គកម្ពុជា-វៀតណាម និងផ្សព្វផ្សាយបទពិសោធន៍ទទួលបានទៅតំបន់ព្រំដែនកម្ពុជា-ឡាវ។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការចូលរួមពីមន្ត្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ មន្ទីរពាក់ព័ន្ធនៃខេត្តកណ្តាល និងខេត្តព្រៃវែង មន្ត្រីនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ និងជំនាញការជាតិ។
គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីបង្ហាញ និងពិគ្រោះយោបល់លើ៖
១. លទ្ធផលនៃការសិក្សា ប្រមូលទិន្នន័យសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍវិស័យចម្រុះ
២. លទ្ធផលនៃការសិក្សា ប្រមូលទិន្នន័យជលផល និងការគ្រប់គ្រងធនធានជលផលក្នុងតំបន់ និងឆ្លងដែន
៣. ការគ្រប់គ្រងធនធានទឹក និងហានិភ័យទឹកជំនន់ឆ្លងដែនកម្រិតសហគមន៍តំបន់ព្រំដែនកម្ពុជា-វៀតណាម
៤. លទ្ធផលនៃការពិនិត្យទូទៅ និងការធ្វើបច្ចុប្បន្នភាពនៃទឹកជំនន់ និងការខូចខាត
៥. លទ្ធផលនៃការពិនិត្យទូទៅ និងការធ្វើបច្ចុប្បន្នភាពធនធានទឹក និងធនធានពាក់ព័ន្ធ
៦. ផែនទីតម្រង់ទិសនៃការគ្រប់គ្រងធនធានទឹក និងធនធានពាក់ព័ន្ធឆ្លងដែននៅកម្រិតសហគមន៍ នៅតំបន់គ្រប់គ្រងទឹកជំនន់ C4 និង C7 និង
៧. ហេដ្ឋារចនាសម្ព័ន្ធពហុមុខងារ សម្រាប់ការគ្រប់គ្រងធនធានទឹក និងហានិភ័យគ្រោះទឹកជំនន់ឆ្លងដែនប្រកបដោយចីរភាព នៅតំបន់គ្រប់គ្រងទឹកជំនន់ C4 និង C7៕