Developed by Khmer Focus

កិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក ដើម្បីពិនិត្យឡើងវិញលទ្ធផលការងារក្នុងឆ្នាំ២០២១ (ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖  ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា  បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់​អគ្គ​លេខាធិការដ្ឋាន គ.ជ.ទ.ម.ក ដើម្បីពិនិត្យឡើងវិញលទ្ធផលការងារក្នុងឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ឆ្នាំ២០២២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង ឯកឧត្តមទីប្រឹក្សា ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីក្រោមឱវាទអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក។

កិច្ចប្រជុំមានគោលបំណងដើម្បី (១) ជម្រាបជូនអំពីរបាយការណ៍លទ្ធផលការងារ និងសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២១ និងផែនការការងារសម្រាប់ឆ្នាំ២០២២ របស់ គ.ជ.ទ.ម.ក (២) ពិភាក្សាអំពីបញ្ហាប្រឈមដែលកើតមាន សម្រាប់ជាមេរៀន បទពិសោធន៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងភាពជោគជ័យក្នុងអនុវត្តផែនការការងារឆ្នាំ២០២២ និង (៣) ជម្រាបជូនអំពីស្ថានភាពជលសាស្រ្តក្នុងអាងទន្លេមេគង្គក្រោម ឆ្នាំ២០១៩-២០២១៕