Developed by Khmer Focus

សិក្ខាសាលាថ្នាក់តំបន់ស្តីពី វិធីសាស្ត្រការវាយតម្លៃទិន្នផលជលផល តាមប្រភេទទីជម្រកក្នុងអាងទន្លេមេគង្គក្រោម (ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ក្រុមការងារកម្ពុជា ដែលមានការចូលរួមពី​រដ្ឋ​បាលជលផល អាជ្ញាធរទន្លេសាប និង​គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ ស្តីពីវិធីសាស្ត្រការវាយតម្លៃទិន្នផលជលផល តាមប្រភេទទីជម្រកក្នុងអាងទន្លេមេគង្គក្រោម ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។

សិក្ខាសាលានេះមានគោលបំណង៖

១. ពិនិត្យ និងពិភាក្សាអំពីវិធីសាស្ត្រការវាយតម្លៃទិន្នផលជលផល តាមប្រភេទទីជម្រកក្នុងអាងទន្លេមេគង្គក្រោម និង

២. ពិភាក្សាអំពីជំហានបន្ទាប់ ដើម្បីអនុវត្តន៍ការប្រមូលទិន្នន័យរបស់ប្រទេសជាសមាជិកក្នុងឆ្នាំ២០២២៕