សិក្ខាសាលាថ្នាក់តំបន់ស្តីពី លទ្ធផលការសាកល្បងកម្មវិធីតាមដានការបំពុលដោយសារធាតុផ្លាស្ទីកក្នុងទន្លេមេគង្គនៅរដូវប្រាំង (ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២)
ក្រុមការងារកម្ពុជា ដែលមានការចូលរួមពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលជលផល និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្ដីពី លទ្ធផលការសាកល្បងកម្មវិធីតាមដានការបំពុលដោយសារធាតុផ្លាស្ទីកក្នុងទន្លេមេគង្គនៅរដូវប្រាំង ដោយមានការចូលរួមពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ អង្គការដៃគូពាក់ព័ន្ធរួមមាន UNEP និងGIZ។
សិក្ខាសាលានេះមានគោលបំណង៖
១. ពិនិត្យ និងពិភាក្សាអំពីលទ្ធផលនៃការអនុវត្តការសាកល្បងកម្មវិធីតាមដានការបំពុលដោយសារធាតុផ្លាស្ទីកក្នុងទន្លេមេគង្គនៅរដូវប្រាំង
២. ចែករំលែកមេរៀន និងបទពិសោធន៍ រវាងប្រទេសជាសមាជិកក្នុងការអនុវត្តការសាកល្បងកម្មវិធីតាមដានការបំពុលដោយសារធាតុផ្លាស្ទីកក្នុងទន្លេមេគង្គនៅរដូវប្រាំង និង
៣. ពិភាក្សាអំពីជំហានបន្ទាប់៕