Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី លទ្ធផលនៃការវាយតម្លៃតម្រូវការរបស់មជ្ឈមណ្ឌលព្យាករណ៍ថ្នាក់ជាតិ និងផែនការអនុវត្ត (ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី លទ្ធផល​នៃការវាយតម្លៃតម្រូវការរបស់មជ្ឈមណ្ឌល​ព្យាករណ៍​ថ្នាក់ជាតិ និង​ផែនការអនុវត្ត  ដោយ​មានការចូលរួមពីមន្រ្តីតំណាងពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរទន្លេសាប  លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងមន្រ្តីពីអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី (១) ពិភាក្សាលើតម្រូវការសម្រាប់លើកកម្ពស់សមត្ថភាពមជ្ឈមណ្ឌលព្យាករណ៍ទឹកជំនន់ និងភាពរាំងស្ងួតថ្នាក់ជាតិ និងផែនការអនុវត្ត (២) ណែនាំអំពីវិធីសាស្ត្រ និងផែនការសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង សម្រាប់ព្យាករណ៍ទឹកជំនន់ និងភាពរាំងស្ងួត និង (៣) ពង្រឹងកិច្ចសហការសម្របសម្រួលឱ្យកាន់តែជិតស្និទ រវាងអង្គភាពជំនាញថ្នាក់ជាតិ និងមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងរាំងស្ងួតប្រចាំតំបន់ស្តីពី ការព្យាករទឹកជំនន់ និងភាពរាំងស្ងួត៕