Developed by Khmer Focus

កិច្ចប្រជុំពិសេសស្តីពី កិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ ផ្តោតលើវិស័យទឹក និងទិសដៅចំពោះមុខ (ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈ​កម្មាធិការជាតិ​ទន្លេមេគង្គកម្ពុជា និង​ជាសមាជិក គណៈ​កម្មាធិការរួម គណៈ​កម្មការទន្លេមេគង្គ (MRC-JC) តំណាង​កម្ពុជា រួម​នឹង​សមាជិក MRC-JC ប្រទេស​ជា​សមាជិក MRC ផ្សេង​ទៀត រួម​មាន ឡាវ ថៃ និង​វៀតណាម បាន​ចូល​រួម​ក្នុង​កិច្ចប្រជុំ​ពិសេស​ស្តីពី កិច្ចសហប្រតិបត្តិការ​មេគង្គ-កូរ៉េ ផ្តោត​លើ​វិស័យ​ទឹក និង​ទិសដៅចំពោះមុខ តាមប្រព័ន្ធវីដេអូ ដែលបានរៀបចំក្នុងអំឡុងនៃសប្តាហ៍ទឹកអន្តរជាតិអាស៊ី លើកទី២ នាថ្ងៃទី ១៤-១៦ ខែមីនា ឆ្នាំ២០២២ នៅទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី។

សមាជិក MRC-JC នៃប្រទេសជាសមាជិក ត្រូវបានអញ្ជើញថ្លែងនូវចំណាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍ខាងលើ ដោយសម្រាប់កម្ពុជា ឯកឧត្តម សូ សុភ័ទ្ទ បានលើកឡើងអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការទឹកឆ្លងដែន និងផែនការការងារដែលប្រទេសតាមដងទន្លេ រួមគ្នារៀបចំ និងអនុវត្ត និងភាពចាំបាច់នៃភាពជាដៃគូ និងការចូលរួមរបស់ភាគីពាក់ព័ន្ធ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងដោយមានកិច្ចសហការ ដើម្បីការគ្រប់គ្រង ការប្រើប្រាស់ ការអភិវឌ្ឍ និងការអភិរក្សធនធានទឹក និងធនធានពាក់ព័ន្ធ ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ៕s