Developed by Khmer Focus

កិច្ចប្រជុំអន្តរក្រសួងកម្រិតនយោបាយ ដើម្បីពិនិត្យ និងផ្តល់ការឯកភាពលើសេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិ ឆ្នាំ២០២១ (ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និងលោក សួស ប៊ុនថន ប្រធាន​នាយកដ្ឋាន​ផែនការ និងសហប្រតិបត្តិការអន្តរជាតិ បាន​ចូល​រួម​កិច្ចប្រជុំ​អន្តរក្រសួង កម្រិត​នយោ​បាយ ដើម្បី​ពិនិត្យ និងផ្តល់ការឯកភាពលើសេចក្តីព្រាងរបាយការណ៍ពាក់កណ្តាល​អាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការ ក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គតិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងមានមន្រ្តីមកពីក្រសួង ស្ថាប័នពាក់ព័ន្ធចូលរួម។ អង្គប្រជុំបានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិនិត្យខ្លឹមសារធាតុចូលរបស់ខ្លួន ដែលបានកែសម្រួលចុងក្រោយ មុននឹងក្រសួងផែនការ បញ្ជូនរបាយការណ៍ពាក់កណ្តាលអាណត្តិនេះ ទៅគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងសម្រេច បន្ទាប់មកនឹងដាក់ឆ្លងទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីអនុម័ត។ អង្គប្រជុំក៏បានជម្រាបជូនផងដែរថា របាយការណ៍ពាក់កណ្តាលអាណត្តិនេះ អាចនឹងមានការកែសម្រួលខ្លះៗបន្ថែមទៀត បន្ទាប់ពីរបាយការណ៍នេះ ចេញពីគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចហិរញ្ញវត្ថុ៕