Developed by Khmer Focus

កិច្ចប្រជុំពិសេស របស់គណៈកម្មាធិការរួម គណៈកម្មការទន្លេមេគង្គ (MRC-JC) (ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ លេខា​ធិការ​ដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ (MRCS) បាន​រៀប​ចំ និង​ដំណើរ​ការកិច្ច​ប្រជុំ​ពិសេស របស់​គណៈ​កម្មាធិការ​រួម គណៈ​កម្មការ​ទន្លេ​មេគង្គ (MRC-JC) តាម​រយៈ VDO Conference ដើម្បី​ពិភាក្សា​អំពី​ជំហាន​បន្ត នៃ​ដំណើរ​ការ​ពិគ្រោះ​យោបល់​ជា​មុន សម្រាប់​សំណើ​គម្រោង​វារី​អគ្គិសនី សាណាខាំ របស់​ឡាវ ក្រោម​អធិបតីភាព និង​ការ​ដឹក​នាំ​​ពិភាក្សា របស់​ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (គ.ជ.ទ.ម.ក) សមាជិក MRC-JC របស់កម្ពុជា និងជាប្រធាន MRC-JC សម្រាប់ឆ្នាំ២០២២ ដោយមានការចូលរួម ពីប្រតិភូដែលដឹកនាំដោយសមាជិក MRC-JC នៃប្រទេសជាសមាជិក MRC ទាំងបួន (កម្ពុជា ឡាវ ថៃ និងវៀតណាម) នាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន MRC និងបណ្តាប្រធានផ្នែក និងអ្នកឯកទេសពាក់ព័ន្ធសំខាន់ៗនៃលេខាធិការដ្ឋាន MRC។ ប្រតិភូចូលរួមកិច្ចប្រជុំពីកម្ពុជា ដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គ.ជ.ទ.ម.ក និងជាប្រធានក្រុមការងារ PNPCA JCWG របស់កម្ពុជា និងមានការចូលរួមពីសមាជិកក្រុមការងារ PNPCA JCWG អញ្ជើញមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន ក្រុមការងារ PNPCA នៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក និងអ្នកជំនាញការថ្នាក់ជាតិ។

គោលបំណងរួមនៃកិច្ចប្រជុំគឺ ធ្វើការពិភាក្សាដើម្បីសម្រេចបាននូវការណែនាំ និងទិសដៅច្បាស់លាស់ និងការឯកភាពគ្នាអំពីជំហានបន្ត សម្រាប់ដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់សំណើគម្រោងវារីអគ្គិសនី សាណាខាំ (SNHPP PC Process)។ ការឯកភាពគ្នាច្បាស់លាស់អំពីជំហានបន្តនៃ SNHPP PC Process នឹងជួយដល់ប្រទេសជាសមាជិកក្នុងការបន្តអនុវត្តដំណើរការនេះប្រកបដោយប្រសិទ្ធភាព ហើយក៏ជួយសម្រួលឱ្យលេខាធិការដ្ឋាន MRC អាចជួយគាំទ្រដល់ MRC-JC ក៏ដូចជាប្រទេសជាសមាជិកក្នុងការបញ្ចប់ដំណើរការខាងលើ និងដំណើរការបន្ទាប់ (Post-PC Process) របស់វាផងដែរ។ រីឯគោលបំណងជាក់លាក់នៃកិច្ចប្រជុំគឺ៖

- ស្តាប់ និងពិភាក្សាអំពីបទពិសោធន៍ជាមេរៀនស្តីពី ការអនុវត្ត PC Process នាពេលកន្លងមក ដោយផ្តោតជាសំខាន់ទៅលើអ្វីដែលថា តើអនុសាសន៍ទាំងឡាយដែលបានលើកឡើង និងចែងនៅក្នុងបណ្តារបាយការណ៍សិក្សា ពិនិត្យបច្ចេកទេសឡើងវិញ (TRRs) និងបណ្តាវិធានការដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួម (JSs) និងផែនការសកម្មភាពរួម (JAPs) ត្រូវបានអនុត្តយ៉ាងដូចម្តេច រហូតមកដល់ពេលបច្ចុប្បន្ននេះ

- របាយការណ៍របស់លេខាធិការដ្ឋាន MRC ស្តីពីសំណើនៃកិច្ចការដែលត្រូវអនុវត្តបន្ត បន្ទាប់ពីបានធ្វើការប្រជុំផ្សេងៗជាមួយសមាជិក MRC-JC ឬអ្នកតំណាង ដែលជាកិច្ចប្រជុំបន្ទាប់ពីកិច្ចប្រជុំលើកទី៣ របស់ PNPCA JCWG on SNHPP

- ការស្តាប់ និងកត់ត្រានូវរបាយការណ៍សិក្សា ពិនិត្យបច្ចេកទេសឡើងវិញដោយ MRC-JC

- ពិភាក្សា និងឯកភាពលើជំហានបន្តសម្រាប់ SNHPP PC Process ឆ្ពោះទៅរកការបូកសរុប ដោយមានការរួមបញ្ចូលនូវចំណុចសំខាន់ៗដែលមានចែងនៅក្នុងសំណើ JS និង JAP និង

- ការបង្ហាញជូននូវព័ត៌មានបឋមស្តីពី ការពិគ្រោះយោបល់ជាមុន សម្រាប់សំណើគម្រោងវារីអគ្គិសនី ភូង៉យ (PNgHPP)៕ស