Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការព្យាករទឹកជំនន់ និងភាពរាំងស្ងួត (ថ្ងៃទី ១៧-១៨ ខែមីនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖  ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈ​កម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ដឹកនាំក្រុម​ការងារកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះ​យោបល់ថ្នាក់តំបន់ តាមប្រព័ន្ធអនឡាញ ស្ដីពីការ​ព្យាករទឹកជំនន់ និងភាពរាំងស្ងួត។ សមាសភាព​ក្រុមការងារជាមន្ត្រីតំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជួន និងអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី (១) ជួបគ្នារវាងជំនាញការថ្នាក់តំបន់ និងមន្ត្រីជំនាញថ្នាក់ជាតិក្នុងការចែករំលែកបទពិសោធន៍ និងមេរៀនស្តីពី សកម្មភាពព្យាករណ៍ភាពរាំងស្ងួត និងទឹកជំនន់ (២) ពិភាក្សាលើផែនការពិនិត្យតាមដានទន្លេ និងបច្ចេកទេសព្យាករណ៍ទឹកជំនន់ និងភាពរាំងស្ងួត (៣) ពិនិត្យលើលទ្ធផលពីការសិក្សាវាយតម្លៃតម្រូវការសម្រាប់លើកកម្ពស់មជ្ឈមណ្ឌលព្យាករណ៍ថ្នាក់ជាតិ (៤) ពិនិត្យលើសំណើ វិធីសាស្ត្រ និងឧបករណ៍សម្រាប់ព្យាករណ៍ និង (៥) ពង្រឹងកិច្ចសហប្រតិបត្តិការការងាររវាងថ្នាក់ជាតិ និងថ្នាក់តំបន់៕