Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើការកែសម្រួល និងបច្ចុប្បន្នភាពឯកសារ​គោល​ការណ៍​ណែនាំប្រតិបត្តិការ របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

កំពង់ចាម៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើការកែសម្រួល និងបច្ចុប្បន្នភាពឯកសារគោលការណ៍ណែនាំប្រតិបត្តិការ របស់គណៈ​កម្មការទន្លេមេគង្គ (MRC) ដឹកនាំដោយឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ទ.ម.ក មានការចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំ និងមន្ត្រីសម្របសម្រួលមេគង្គ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក និងមន្ត្រីពាក់ព័ន្ធមកពីក្រសួងស្ថាប័នពាក់ព័ន្ធ និងតាមប្រព័ន្ធអនឡាញ ជាមួយក្រុមការងាផ្នែករដ្ឋបាល នៃលេខាធិការដ្ឋាន MRC។

កិច្ចប្រជុំមានគោលបំណងដើម្បីបង្ហាញជូនជ្រាប និងពិភាក្សាលើផ្នែក និងចំណុចសំខាន់ៗដែលត្រូវធ្វើការកែសម្រួល និងធ្វើបច្ចុប្បន្នភាពលើឯកសារគោលការណ៍ណែនាំប្រតិបត្តិការផ្ទៃក្នុងរបស់MRC រួមមានផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ លទ្ធកម្ម រដ្ឋបាល និងផ្នែកគ្រប់គ្រងធនធានមនុស្ស អនុលោមតាមអនុសាសន៍ពីដៃគូអភិវឌ្ឍន៍ EU (EU Pillar Assessments 7, 8, 9) និងផ្អែកតាមបទពិសោធន៍ដែលបាននិងកំពុងអនុវត្តឯកសារបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងវិធានផ្ទៃក្នុងរបស់ MRC។

លទ្ធផលមតិយោបល់ពីកិច្ចប្រជុំនេះ ជាធាតុចូលសម្រាប់កិច្ចប្រជុំពិភាក្សារបស់ក្រុមការងារចំពោះកិច្ចរបស់គណៈកម្មាធិការរួម MRC និងដើម្បីរៀបចំដាក់ឆ្លងអនុម័តនៅក្នុងកិច្ចប្រជុំគណះកម្មាធិការរួម MRC លើកទី៥៣ ដែលនឹងប្រព្រឹត្តទៅចុងខែមេសា ឆ្នាំ២០២២៕