Developed by Khmer Focus

កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិលើកទី៦ ស្តីពី ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ (ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់​ជាតិ​លើកទី៦ ស្តីពី ការ​គ្រប់គ្រង​ទឹក​ជំនន់ និង​ភាព​រាំងស្ងួត នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ តាម​ប្រព័ន្ធ​វីដេអូ ដោយ​មាន​ការចូលរួមពីមន្រ្តីមកពីបណ្តាក្រសួង ស្ថាប័ន​ពាក់ព័ន្ធរួមមាន MOWRAM, MAFF, MOE, MRD, MME, MPWT, NCDM, PDOWRAM (បន្ទាយមានជ័យ បាត់ដំបង និងប៉ៃលិន) មន្រ្តីមកពី ICEM, GIZ, MRCS ជំនាញការជាតិ ជំនាញការអន្តរជាតិ និងមន្រ្តីពី គ.ជ.ទ.ម.ក។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី (១) បង្ហាញអំពីលទ្ធផលក្នុងជំហានទី២ (២០២០-២០២១) និងធ្វើសេចក្តីសង្ខេបស្តីពី គម្រោងជំហានទី៣ (២) ពិភាក្សាពីយុទ្ធសាស្រ្តផ្តល់មូលនីធិ ផែនការសកម្មភាពរួម សម្រាប់ការអនុវត្តផែនការមេ នៃគម្រោង (៣) បង្ហាញពីការអនុវត្ត ការវាយតម្លៃសេដ្ឋកិច្ច នៃការរិចរិលដី និង (៤) ពិភាក្សាពីផែនការការងារ និងជំហានបន្ទាប់ សម្រាប់ឆ្នាំ២០២២៕