Developed by Khmer Focus

ទទួលជួបពិភាក្សាការងារជាមួយអង្គការកែច្នៃសំរាម និងការសិក្សានៅកម្ពុជាស្តីពី ការសម្អាតសំណល់សំរាមផ្លាស្ទីក (ថ្ងៃ២៩ ខែមីនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិទន្លេមេគង្គ​កម្ពុជា បានដឹកនាំនាយកដ្ឋានជំនាញពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក បានទទួលជួបពិភាក្សាការងារ ជា​មួយ​អង្គការកែច្នៃសំរាម និងការសិក្សានៅ​កម្ពុជា​ស្តីពី ការសម្អាតសំណល់សំរាមផ្លាស្ទីកនៅតាមដងទន្លេមេគង្គ។

នៅក្នុងជំនួបភាគីទាំងពីរ បានពិភាក្សាដោយផ្តោតលើការប្រមូលសំរាមនៅតាមទន្លេមេគង្គ ទន្លេបាសាក់ និងដៃទន្លេផ្សេងៗ ដែលបានធ្វើកន្លងមក និងផែនការបន្តខាងមុខ ក្នុងការស្វែងរកការគាំទ្រពីក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ សម្រាប់ការសម្អាតសំណល់សំរាមផ្លាស្ទីកនៅតាមដងទន្លេមេគង្គ៕