កិច្ចប្រជុំក្រុមជំនាញការបរិស្ថានថ្នាក់តំបន់ស្តីពី បច្ចុប្បន្នភាពនៃកម្មវិធីតាមដានបរិស្ថានរួម របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២)
ក្រុមការងារកម្ពុជា ដែលមានការចូលរួមពីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមជំនាញការបរិស្ថានថ្នាក់តំបន់ស្តីពី បច្ចុប្បន្នភាពនៃកម្មវិធីតាមដានបរិស្ថានរួម របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ តំណាងមកពីទំនប់វារីអគ្គីសនី Xayaburi, Dong Sahong, Pak Beng, Pak Lay, Luang Prabang, Sanakham និងក្រុមការងារ JEM/Core River Monitoring Network។
កិច្ចប្រជុំនេះមានគោលបំណង៖
១. ពិនិត្យ និងពិភាក្សាលើបច្ចុប្បន្នភាពនៃកម្មវិធីតាមដានបរិស្ថានរួម របស់គណៈកម្មការទន្លេមេគង្គ និង
២. ស្នើការឯកភាពលើបច្ចុប្បន្នភាពនៃកម្មវិធីតាមដានបរិស្ថានរួម ដើម្បីបញ្ចូលក្នុងការរៀបចំប្រព័ន្ធតាមដានទន្លេ របស់គណៈកម្មការទន្លេមេគង្គ៕