Developed by Khmer Focus

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្នុងត្រីមាសទី១ និងទិសដៅការងារបន្តត្រីមាសទី២ ឆ្នាំ២០២២ (ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

នៅអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ​ទន្លេមេគង្គកម្ពុជា មានកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្នុងត្រីមាសទី១ និង​ទិសដៅការងារ​បន្ត​ត្រី​មាសទី២ ឆ្នាំ២០២២ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក ក្រោមអធិបតីភាពឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ទ.ម.ក និងមានការចូលរួមពីថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន ទីប្រឹក្សា ប្រធាន និងអនុប្រធានអង្គភាពចំណុះអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក។

កិច្ចប្រជុំបានជម្រាបជូនអំពីលទ្ធផលអនុវត្តន៍ការងាររបស់អគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក ក្នុងត្រីមាសទី១ រួមមាន៖ កិច្ចដំណើរការទូទៅ ការគាំទ្រ និងការសម្របសម្រួលលើផ្នែកអភិបាលកិច្ច និងបច្ចេកទេស កិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ការកសាង និងពង្រឹងសមត្ថភាព ការគ្រប់គ្រងព័ត៌មាន និងការផ្សព្វផ្សាយ ការអនុវត្ត និងការលើកសំណើគម្រោង និងស្ថានភាពជលសាស្ត្រក្នុងអាងទន្លេមេគង្គ និងតំបន់អាងទន្លេបី 3S ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២២ និងបានពិភាក្សាពីបញ្ហាប្រឈម និងវិធានការដោះស្រាយ និងផែនការសកម្មភាពបន្តក្នុងត្រីមាសទី២ របស់បណ្តាអង្គភាពចំណុះ៕