Developed by Khmer Focus

សន្និសីទទឹកអន្តរជាតិ (ថ្ងៃទី ១៧-២១ ខែមេសា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

សឹង្ហបុរី៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការ​រង និង​លោក ឈាង ហុង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសន្និសីទទឹកអន្តរជាតិ។ សន្និសីទនេះ មានការចូលរួមពីតំណាងប្រទេសជាសមាជិក លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងអ្នកដឹកនាំផ្នែកទឹកក្នុងតំបន់ រដ្ឋាភិបាលប្រទេសក្នុងតំបន់ ឧស្សាហកម្ម និងស្ថាប័នសិក្សាស្រាវជ្រាវ។

គោលបំណងនៃសន្និសីទ គឺដើម្បីចែករំលែកដំណោះស្រាយលើបញ្ហាប្រឈមពីការអភិវឌ្ឍទឹក និងបរិស្ថាន តាមរយៈនិវានុវត្តន៍បច្ចេកវិទ្យា ការចូលរួមរបស់អ្នកពាក់ព័ន្ធ និងជាឱកាសក្នុងការរៀនសូត្រពីបទពិសោធន៍ល្អៗ ការកសាងបណ្តាញ និងភាពជាដៃគូ នាពេលអនាគត៕