Developed by Khmer Focus

សិក្ខាសាលាថ្នាក់តំបន់ ស្តីពីរបាយការណ៍តាមដានគុណភាពទឹកឆ្នាំ២០២០ (ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ក្រុមការងារកម្ពុជា ដែលមាន​ការចូលរួមពី​ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិ​ទន្លេ​មេគង្គ​កម្ពុជា បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ ស្តីពីរបាយការណ៍តាមដានគុណភាពទឹកឆ្នាំ២០២០ និងលទ្ធផលតេស្តមន្ទីរពិសោធន៍ (Proficiency Testing) ដោយមានការចូលរួមពីប្រទេស​ជា​សមាជិក គណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

សិក្ខាសាលានេះមានគោលបំណង៖

១. ពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដានគុណភាពទឹកឆ្នាំ២០២០ 

២. ពិភាក្សាលើលទ្ធផលតេស្តមន្ទីរពិសោធន៍ (Proficiency Testing) ឆ្នាំ២០២១ និង

៣. ពិនិត្យ និងពិភាក្សាអំពីកម្មវិធីតេស្តមន្ទីរពិសោធន៍ (Proficiency Testing) ឆ្នាំ២០២២៕