Developed by Khmer Focus

កិច្ចប្រជុំពិភាក្សាស្តីពី សេចក្ដីព្រាងអនុក្រឹត្យស្តីពី ការប្រមូល និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុ (ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ឯកឧត្ដម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មធិការជាតិទន្លេកម្ពុជា បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី សេចក្ដីព្រាងអនុក្រឹត្យស្តីពី ការប្រមូល និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុ និងសេចក្ដីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងយន្តការកាត់បន្ថយការបញ្ចេញឧស័្មនផ្ទះកញ្ចក់ ដែលរៀបចំដោយក្រសួងបរិស្ថាន។ ឯកឧត្ដម ទិន ពន្លក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានដឹកនាំអង្គប្រជុំ និងមានសមាសភាពចូលរួមពីតំណាងក្រសួង ស្ថាប័នដែលជាសមាជិកក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងមន្ត្រីក្រសួងបរិស្ថាន។ អង្គប្រជុំបានពិនិត្យ និងផ្តល់មតិយោបល់លើសេចក្ដីព្រាងទាំងពីរ ហើយបានស្នើសុំសមាជិកយកទៅពិនិត្យបន្ថែម នៅតាមវិស័យរបស់ខ្លួន និងបញ្ជូនមកក្រសួងវិញ៕