Developed by Khmer Focus

កិច្ចប្រជុំក្រៅផ្លូវការជាមួយ ក្រុមដៃគូអភិវឌ្ឍន៍ ក្នុងក្របខណ្ឌ MRC លើកទី១០ (ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

វៀងច័ន្ទ៖ ក្រុមការងារកម្ពុជា ដឹកនាំ​ដោយឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ចូល​រួមក្នុងកិច្ចប្រជុំក្រៅផ្លូវការជាមួយ ក្រុមដៃគូ​អភិវឌ្ឍន៍ក្នុងក្របខណ្ឌ MRC លើកទី១០ ដែល​ដឹកនាំកិច្ចប្រជុំដោយឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណ:កម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា សមាជិកគណ:កម្មាធិការរួម តំណាងកម្ពុជា និងជាប្រធានគណ:កម្មាធិការរួម MRC ឆ្នាំ២០២២ និង Dr. Anoulak, នាយកប្រតិបត្តិ លេខាធិការដ្ឋាន MRC ដោយមានការចូលរួមពីមន្ត្រីមកពីប្រទេសជាសមាជិក MRC និងក្រុមមន្ត្រីតំណាងដៃគូអភិវឌ្ឍន៍ មាន ស៊ុយអែត, អូស្ត្រាលី, ជប៉ុន, សហគមន៍អឺរ៉ុប, ហូឡង់, អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ព្រមទាំងក្រុមការងាររបស់លេខាធិការដ្ឋាន MRCS។

កិច្ចប្រជុំបានជម្រាបជូនពីវឌ្ឍនភាពការងារដែលបានអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០២២ រួមមាន៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍អាង ២០២១-២០៣០, ផែនការយុទ្ធសាស្ត្ររបស់ MRC ២០២១-២០២៥, ការធ្វើបច្ចុប្បន្នភាពនីតិវិធីអនុវត្តន៍កិច្ចព្រមព្រៀងមេគង្គ១៩៩៥ និងក្បួនប្រតិបត្តិការរបស់ MRC និងការអនុវត្ត EU Pillars 7, 8 និង 9, ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងបានពិភាក្សាផ្តល់ការណែនាំលើការបញ្ចប់គម្រោងសាកល្បង MRC TbEIA Guidline, ការអនុវត្តផែនការបុរេសកម្មក្នុងតំបន់, ការបញ្ចប់បច្ចុប្បន្នភាពគោលការណ៍គ្រោងប្លង់បឋម សម្រាប់ទំនប់វារីអគ្គិសនី, ផែនទីអាត់ត្លាសការប្រើប្រាស់ដី និងគម្របដីសម្រាប់អាងទន្លេមេគង្គ ២០២២។

ក្នុងឱកាសនោះ កិច្ចប្រជុំក៏បានស្តាប់ និងវាយតម្លៃខ្ពស់លើសេចក្តីថ្លែងការណ៍រួមតំណាងក្រុមដៃគូអភិវឌ្ឍន៍អំពីការបន្តសហការគាំទ្រ និងរួមចំណែកជួយដល់ការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងឆ្នាំ ២០២១-២០៣០ និងផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២១-២០២៥ របស់គណ:កម្មការទន្លេមេគង្គ និងក្រុមដៃគូអភិវឌ្ឍន៍បានបន្តជួយលើកទឹកចិត្តដល់ប្រទេសជាសមាជិក និងលេខាធិការគណ:កម្មការទន្លេមេគង្គ ក្នុងការពង្រឹងដល់ការប្រើប្រាស់ផលិតផលរបស់ MRC ប្រកបដោយគុណភាព និងសុក្រឹតភាព ជាមូលដ្ឋានសម្រាប់ប្រទេសជាសមាជិកធ្វើសេចក្តីសម្រេចក្នុងពេលអនុវត្តន៍៕