ទទួលជួបសម្ភាសន៍ការងារជាមួយ ជំនាញការអន្តរជាតិផ្នែកជលសាស្ត្រ (ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២)
ជំពូក៖ CNMC_2022
ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង និងលោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានទទួលជួបសម្ភាសន៍ការងារជាមួយលោក Heinz Habegger ជំនាញការអន្តរជាតិផ្នែកជលសាស្ត្រ និងជាទីប្រឹក្សារបស់ គណៈកម្មការទន្លេមេគង្គ។
គោលបំណងនៃជំនួបគឺដើម្បីឱ្យមានការយល់ច្បាស់អំពីដំណើរការ និងលំហូរព័ត៌មាននៅគ្រប់កម្រិតទាំងអស់។ លទ្ធផលនៃការវិភាគអាចបង្ហាញពន្លឺអំពីរបៀបដែល MRC អាចបង្កើនការព្យាករ និងប្រព័ន្ធជូនដំណឹងជាមុន ទាំងថ្នាក់ជាតិ និងតំបន់ ដើម្បីគាំទ្រដល់ប្រទេសជាសមាជិក៕