សកម្មភាពអង្កេតអំពីការដាក់ឧបករណ៍តាមដានចលនាត្រី និងការលែងត្រី (ថ្ងៃទី ២៣-២៨ ខែកក្កដា ឆ្នាំ២០២២)
ជំពូក៖ CNMC_2022
ចំប៉ាសាក់៖ លោក ឡាយ វុទ្ធី និងលោក តែ សាម៉ឺឌី មន្ត្រីបច្ចេកទេស នាយកដ្ឋានបណ្ដាគម្រោង និងកម្មវិធី នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក ទូច ប៊ុនថន អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍជលផលទឹកសាប បានចូលរួមសកម្មភាពអង្កេតអំពី ការដាក់ឧបករណ៍តាមដានចលនាត្រី និងការលែងត្រី។ សកម្មភាពនេះត្រូវបានដឹកនាំ និងសម្របសម្រួលដោយលេខាធិការដ្ឋាន MRC និងដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ នៃប្រទេសជាសមាជិក និងក្រុមការងារលេខាធិការដ្ឋាន MRC។
គោលបំណងនៃសកម្មភាពគឺដើម្បី៖
១. ពិនិត្យ និងស្វែងយល់អំពីវិធីសាស្ត្រក្នុងការដាក់ឧបករណ៍តាមដាន និងការប្រលែងត្រី និង
២. ផ្ដល់ឱកាសដល់ប្រទេសសមាជិកទស្សនៈកិច្ចទីតាំងផ្លូវត្រី នៃសកម្មភាព JEM ដែលជាកន្លែងប្រលែងត្រី និងដាក់ឧបករណ៍តាមដានចលនាត្រី៕