Developed by Khmer Focus

កិច្ចប្រជុំគណៈកម្មការដឹកនាំគម្រោងលើកទី៣ គម្រោងគ្រប់គ្រង និងអភិរក្សតំបន់ដីសើមអាងទន្លេមេគង្គភាគខាងក្រោម (ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំ​កិច្ចប្រជុំគណៈកម្មការដឹកនាំគម្រោងលើកទី៣ គម្រោងគ្រប់គ្រង និងអភិរក្សតំបន់ដីសើមអាងទន្លេ​មេគង្គភាគខាងក្រោម ដើម្បីពិនិត្យ​វឌ្ឍន​ភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោង ដោយមានការចូលរួមពីសមាជិក​គណៈកម្មការដឹកនាំគម្រោង ស្ថាប័នអនុវត្តន៍គម្រោង (ក្រសួងបរិស្ថាន និងរដ្ឋបាលជលផល) ក្រុមហ៊ុនទីប្រឹក្សា GITEC អង្គការ WCS និងធនាគារអភិវឌ្ឍន៍អាល្លឺម្លង់ KfW៕