កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី សកម្មភាពផ្លូវត្រីដើម្បីលើកកម្ពស់ការធ្វើចរាចរណ៍ត្រីតាមសំណង់ធារាសាស្ត្រ (ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២)
ជំពូក៖ CNMC_2022
ហាណូយ៖ ក្រុមការងារពីកម្ពុជារួមមាន លោកបណ្ឌិត ជា ថារិទ្ធ អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍជលផលសមុទ្រ លោក ធួន សុខជា អនុប្រធាននាយកដ្ឋាន និងលោក សាក់ សំអុល មន្ត្រីបចេ្ចកទេស នៃនាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក តុង សេង ប្រធានការិយាល័យស្រាវជ្រាវ និងព្យាករណ៍ទឹកជំនន់ នៃក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី សកម្មភាពផ្លូវត្រីដើម្បីលើកកម្ពស់ការធ្វើចរាចរណ៍ត្រីតាមសំណង់ធារាសាស្ត្រ តាមរយៈប្រព័ន្ឋវីដេអូ៕
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីបង្ហាញ និងពិភាក្សាផែនការសកម្មភាពសម្រាប់សកម្មភាពផ្លូវត្រី និងក្របខ័ណ្ឌតក្ករបស់ជំនាញថ្នាក់ជាតិ៕