Developed by Khmer Focus

កិច្ចប្រជុំក្រុមជំនាញការបរិស្ថានស្តីពី ការវិភាគតម្លៃ និងផលប្រយោជន៍ ដើម្បីរៀបចំប្រព័ន្ធតាមដានទន្លេ (ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងក្រុម​ការងារកម្ពុជា ដែលមានការចូលរួមពីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមជំនាញការបរិស្ថានស្តីពី ការវិភាគតម្លៃ និងផលប្រយោជន៍ ដើម្បីរៀបចំប្រព័ន្ធតាមដានទន្លេ របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ អង្គការដៃគូ GIZ និងក្រុមហ៊ុនទីប្រឹក្សា CNR Consortium។

កិច្ចប្រជុំនេះមានគោលបំណង៖

១. ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍សវនកម្ម

២. ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃចំណាយ-ផលប្រយោជន៍ ដើម្បីរៀបចំប្រព័ន្ធតាមដានទន្លេ របស់គណៈកម្មការទន្លេមេគង្គ និង

៣. ពិនិត្យលើមាតិកានៃរបាយការណ៍ប្រព័ន្ធតាមដានទន្លេ របស់គណៈកម្មការទន្លេមេគង្គ៕ស