Developed by Khmer Focus

កិច្ចប្រជុំពិភាក្សាថ្នាក់តំបន់ស្តីពី ការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំគ្រោងប្លង់បឋម សម្រាប់គម្រោងទំនប់វារីអគ្គិសនី (ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំ​ក្រុម​ការងារកម្ពុជា ដែលមានការចូលរួមពីក្រសួង​ធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និង​ថាមពល ក្រសួងបរិស្ថាន ក្រសួងផែនការ រដ្ឋបាលជលផល និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សាថ្នាក់តំបន់ស្តីពី ការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំគ្រោងប្លង់បឋម សម្រាប់គម្រោងទំនប់វារីអគ្គិសនីនៅលើទន្លេមេ នៃទន្លេមេគង្គ ដោយមានការចូលរួមពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។

កិច្ចប្រជុំនេះមានគោលបំណង៖

១. ពិនិត្យ និងពិភាក្សាលើឯកសារបច្ចុប្បន្នភាពគោលការណ៍ណែនាំគ្រោងប្លង់បឋម សម្រាប់គម្រោងទំនប់វារីអគ្គិសនីនៅលើទន្លេមេ នៃទន្លេមេគង្គ v.3.2 និង

២. ស្នើការមិនជំទាស់សម្រាប់ដាក់ជូន គណៈកម្មាធិការរួម ដើម្បីពិចារណា ក្នុងកិច្ចប្រជុំលើកទី៥៤៕