Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការរៀបចំ ឬធ្វើបច្ចុប្បន្នភាពផែនការគ្រប់គ្រងធនធានបរិស្ថានដែលមានសារៈសំខាន់ថ្នាក់តំបន់ (ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំ​ពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការរៀបចំ ឬធ្វើបច្ចុប្បន្នភាពផែនការគ្រប់គ្រងធនធានបរិស្ថានដែលមានសារៈសំខាន់ថ្នាក់តំបន់ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប អង្គការ IUCN គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា គណៈកម្មការទន្លេមេគង្គ និងជំនាញការជាតិ និងអន្តរជាតិ។

កិច្ចប្រជុំនេះមានគោលបំណង៖

១. ពិភាក្សា និងផ្តល់ធាតុចូលលើវិធីសាស្ត្រសម្រាប់វាយតម្លៃគម្លាតទិន្នន័យ និងកំណត់ប្រភពព័ត៌មាន និងអ្នកចូលរួមសំខាន់ៗ និង

២. ពិភាក្សា និងផ្តល់ធាតុចូលលើផែនការគម្រោង និងកំណត់ខ្លឹមសារ និងតម្រូវការសំខាន់ៗ ដើម្បីធានាសកម្មភាពស្របតាមគោលនយោបាយជាតិ បទប្បញ្ញត្តិ គោលការណ៍ណែនាំ គំរូ និងតម្រូវការផ្សេងៗទៀត៕