វគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី គេហទំព័រ សម្រាប់នាវាចរណ៍មេគង្គ (ថ្ងៃទី ២៧-២៨ ខែកញ្ញា ឆ្នាំ២០២២)
បាងកក៖ មន្រ្តីពីកម្ពុជា រួមមាន លោក សួស ប៊ុនថន ប្រធាននាយកដ្ឋាន លោក ធួន សុខជា អនុប្រធាននាយកដ្ឋាន និងលោក នៀ តុលា មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក ហួន រ័ត្ន អនុប្រធាននាយកដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ និងលោក ឈុន ភារាជ អនុប្រធានការិយាល័យ ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី គេហទំព័រ សម្រាប់នាវាចរណ៍មេគង្គ ដែលរៀបចំដោយលេខាធិការដ្ឋាន MRC និងមានមន្រ្តីចូលរួមពីប្រទេសជាសមាជិកមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) បុគ្គលិក MRCS និងជំនាញការអន្តរជាតិ។
គោលបំណងនៃវគ្គបណ្តុះបណ្តាល គឺដើម្បីបង្ហាញគំរូគេហទំព័រ ខ្លឹមសារ និងសៀវភៅក្បួនណែនាំលើការប្រមូល និងវិភាគទិន្នន័យ និងព័ត៌មាន៕