សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការងារព្យាករណ៍ទឹកជំនន់ និងភាពរាំងស្ងួត និងបញ្ជូនទិន្នន័យ (ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២)
ហាណូយ៖ ក្រុមការងារកម្ពុជាដឹកនាំដោយលោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយមរួមមានលោក សូអ៊ីម មណីជោតិ អនុប្រធាននាយកដ្ឋានឧតុនិយម លោក ហ៊ុន សុទ្ធី អនុប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ លោកស្រី ស៊ុន វឌ្ឍនា មន្ត្រីជំនាញនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និងលោកស្រី ហម លក្ខិណា មន្ត្រីជំនាញនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានចូលរួមចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការងារព្យាករណ៍ទឹកជំនន់ និងភាពរាំងស្ងួត និងបញ្ជូនទិន្នន័យ។ សិក្ខាសាលាត្រូវបានដឹកនាំសម្របសម្រួលដោយលោក Tran Minh Khoi នាយកផ្នែកគាំទ្របច្ចេកទេស នៃលេខាធិការដ្ឋាន MRC។
គោលបំណងនៃសិក្ខាសាលាគឺដើម្បី ១. ចែករំលែកបទពិសោធន៍ និងមេរៀនទទួលបានក្នុងចំណោម ក្រុមការងារបច្ចេកទេសរបស់មជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងរាំងស្ងួតថ្នាក់តំបន់ និងមន្ត្រីជំនាញប្រទេសជាសមាជិកសម្រាប់ការងារព្យាករណ៍ទឹកជំនន់ និងរាំងស្ងួត ២. ពិភាក្សាអំពីផែនការសម្រាប់កែលំអការពិនិត្យតាមដានទន្លេ និងបច្ចេកទេសព្យាករណ៍ទឹកជំនន់ និងភាពរាំងស្ងួត និង ៣. ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមជំនាញការពីប្រទេសជាសមាជិក (កម្ពុជា វៀតណាម ឡាវ ថៃ) និងមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតនៃគណៈកម្មការទន្លេមេគង្គ៕