Developed by Khmer Focus

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការធ្វើឱ្យប្រសើរឡើង និងការប្រើប្រាស់ទិន្នន័យ ម៉ូដែល សម្រាប់ក្របខណ្ឌធ្វើសេចក្តីសម្រេចចិត្ត (ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២២)

ជំពូក៖ CNMC_2022

លួងប្រាបាង៖ ក្រុមការងារ ម៉ូដែល កម្ពុជា ដឹកនាំ​ដោយលោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់​គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈកម្មាធិការ​ជាតិ​ទន្លេមេង្គកម្ពុជា បានចូលរួមសិក្ខាសាលាពិគ្រោះ​យោបល់ថ្នាក់តំបន់ ស្តីពីការធ្វើឱ្យប្រសើរឡើង និង​ការប្រើប្រាស់ទិន្នន័យ ម៉ូដែល សម្រាប់ក្របខណ្ឌធ្វើសេចក្តីសម្រេចចិត្ត និងប្រើប្រាស់​ឧបករណ៍ ម៉ូដែល។ សិក្ខាសាលាបានសម្របសម្រួលដោយតំណាងលេខាធិការដ្ឋាន MRC និងមានការចូលរួមពីក្រុម ម៉ូដែល នៃប្រទេសជាសមាជិក (កម្ពុជា វៀតណាម ឡាវ ថៃ) និងក្រុមការងារលេខាធិការដ្ឋាន MRC។

សិក្ខាសាលាមានគោលបំណងគឺដើម្បី ១- ពិនិត្យ និងពិភាក្សាអំពីស្ថានភាពរួមនៃការអនុវត្តការងារ ម៉ូដែល ក្នុងឆ្នាំ២០២២ និងការលើកសំណើសកម្មភាពសំខាន់ៗនៃផែនការការងារឆ្នាំបន្ទាប់ និង ២- ពិនិត្យ និងពិភាក្សាលទ្ធផលនៃការធ្វើបច្ចុប្បន្នភាព របស់ ម៉ូដែល SWAT ជាមួយនឹងការធ្វើបច្ចុប្បន្នភាពមូលដ្ឋានចំណេះដឹង ១៩៨៥-២០២០ និងពិនិត្យលើលទ្ធផលបឋមនៃការធ្វើបច្ចុប្បន្នភាព ម៉ូដែល IQQM/Source ៣- បង្ហាញអំពីមេរៀននៃការអនុវត្តការងាររបស់ក្រុមជំនួយការ ម៉ូដែល និងមន្ត្រីហ្វឹកហាត់ការងារ និង ៤- បង្ហាញរបាយការណ៍ចុងក្រោយស្តីពី ការអនុវត្តគម្រោងសាកល្បងថ្នាក់ជាតិរបស់ប្រទេសជាសមាជិក៕