Developed by Khmer Focus

កិច្ចប្រជុំលើកទី១៥ នៃគណ:កម្មការថវិកា MRC (ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

វៀងច័ន្ទ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា សមា​ជិក​គណៈកម្មាធិការ​រួម គណៈ​កម្មការ​ទន្លេ​មេគង្គ MRC តំណាង​កម្ពុជា និង​ជា​ប្រធាន​គណៈ​កម្មាធិការ​រួម MRC ប្រចាំឆ្នាំ២០២២ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការថវិកា ​នៃ MRC លើក​ទី១៥ ដែលរៀបចំឡើង​ដោយលេខាធិការដ្ឋាន MRC ដោយ​មានការចូលរួមពីប្រតិភូនៃប្រទេស​ជាសមាជិក MRC (កម្ពុជា ឡាវ ថៃ វៀតណាម) មន្រ្តីតំណាងដៃគូអភិវឌ្ឍន៍ និងមន្រ្តីពាក់ព័ន្ធសំខាន់ៗនៃលេខាធិការដ្ឋាន MRC។ ដោយឡែក ក្រុមការងារដែលបានចូលរួមពីកម្ពុជា ដឹកនាំដោយឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យ និងពិភាក្សាលើ៖ ទី១) ស្ថានភាពហិរញ្ញវត្ថុរបស់ MRC ពីខែមករា-តុលា ឆ្នាំ២០២២ រួមមាន ថវិកាទទូលបាន សកម្មភាព និងថវិកាចំណាយ  និង ទី២) ផែនការសកម្មភាព និងថវិកាគ្រោងសម្រាប់ឆ្នាំ២០២៣-២០២៤  របស់ MRC៕