Developed by Khmer Focus

កិច្ចប្រជុំក្រុមជំនាញផ្នែកបរិស្ថានស្តីពី ការបញ្ចប់វិធីសាស្ត្រលម្អិតកម្មវិធីតាមដានការបំពុលដោយសារធាតុផ្លាស្ទីកក្នុងទន្លេមេគង្គ (ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

បាងកក៖ ក្រុមការងារកម្ពុជា ដែលមានការចូលរួមពីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋបាលជលផល និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមជំនាញផ្នែកបរិស្ថានស្ដីពី ការបញ្ចប់វិធីសាស្ត្រលម្អិតកម្មវិធីតាមដានការបំពុលដោយសារធាតុផ្លាស្ទីក ក្នុងទន្លេមេគង្គ ដោយមានការចូលរួមពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋានគណៈកម្មការ​ទន្លេមេគង្គ និង GIZ។

កិច្ចប្រជុំនេះមានគោលបំណង៖

១. ពិនិត្យ និងពិភាក្សាអំពីការបញ្ចប់វិធីសាស្ត្រលម្អិតកម្មវិធីតាមដានការបំពុលដោយសារធាតុផ្លាស្ទីកក្នុងទន្លេមេគង្គ និង

២. ពិភាក្សាអំពីផែនការបន្ទាប់សម្រាប់អនុវត្តន៍កម្មវិធីតាមដានការបំពុលដោយសារធាតុផ្លាស្ទីកក្នុងទន្លេមេគង្គ រួមទាំងសកម្មភាពការពង្រឹងសមត្ថភាព៕