Developed by Khmer Focus

វេទិការួមថ្នាក់តំបន់លើកទី១១ របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ណុនថាបូរី៖ មន្រ្តីក្រុមការងារកម្ពុជា មកពីក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលជលផល នៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិ​ទន្លេមេគង្គកម្ពុជា ដឹកនាំដោយ​ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមវេទិការួម​ថ្នាក់​តំបន់លើកទី១១ របស់គណៈកម្មការទន្លេមេគង្គ (MRC) ដែលរៀបចំដោយ លេខាធិការដ្ឋាន MRC និងមានអ្នកចូលរួមមកពីប្រទេសជាសមាជិក (កម្ពុជា ឡាវ ថៃ និងវៀតណាម) និងក្រុមការងារពាក់ព័ន្ធ ពីលេខាធិការដ្ឋាន MRC។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី (១) ធ្វើបច្ចុប្បន្នភាពលើស្ថានភាព និងវឌ្ឍនភាពនៃការអនុវត្តនីតិវិធីនីមួយៗ របស់ MRC (២) រំលឹកឡើងវិញពីមេរៀន និងបទពិសោធន៍ រួមទាំងបញ្ហាមួយចំនួនក្នុងការអនុវត្តនីតិវិធីទាំង៥ និង (៣) រកដំណោះស្រាយ ឆ្ពោះទៅរកការពង្រឹង និងការធ្វើឱ្យប្រសើរឡើងនៃនីតិវិធីទាំង៥៕