Developed by Khmer Focus

សិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសចុងក្រោយស្តីពី និរន្តរភាព និងការអភិវឌ្ឍទឹកក្រោមដីនៅក្នុងប្រទេសកម្ពុជា (ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ លោក សាក់ សំអុល មន្ត្រីបច្ចេកទេស នាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរ​ជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេស​ចុងក្រោយស្តីពី និរន្តរភាព និងការអភិវឌ្ឍទឹកក្រោមដីនៅក្នុងប្រទេសកម្ពុជា។ ដែលសិក្ខាសាលានេះរៀបចំឡើងដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។

គោលបំណងសិក្ខាសាលាគឺ៖ (១) ដើម្បីធ្វើការផ្លាស់ប្តូរយោបល់ និងពិភាក្សាអំពីធនធានទឹកក្រោមដី និងរបៀបដែលពួកគេអាចអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដើម្បីជាប្រយោជន៍ដល់ក្រុមសហគមន៍ទាំងអស់ (២) ដើម្បីទទួលបានការយល់ដឹងកាន់តែប្រសើរឡើងអំពីទិដ្ឋភាពសង្គមនៃការប្រើប្រាស់ និងការគ្រប់គ្រងទឹកក្រោមដី (៣) ដើម្បីទទួលមតិកែលម្អពីអ្នកចូលរួមលើលទ្ធផល និងសេចក្តីព្រាងអនុសាសន៍នៃការសិក្សា៕