សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការវាយតម្លៃគុណភាពទឹក ដោយប្រើបច្ចេកទេស Isotopic (ថ្ងៃទី ១៩-២១ ខែធ្នូ ឆ្នាំ២០២២)
ជំពូក៖ CNMC_2022
ក្រុមការងារកម្ពុជា ដែលមានការចូលរួមពីក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការវាយតម្លៃគុណភាពទឹក ដោយប្រើបច្ចេកទេស Isotopic ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ អង្គការ FAO និង IAEA។
សិក្ខាសាលានេះមានគោលបំណង៖
១. ផ្តល់ការបណ្តុះបណ្តាលសំខាន់ៗដល់ប្រទេសសមាជិក MRC អំពីការយកសំណាក ការថែរក្សាសំណាក និងការបកស្រាយទិន្នន័យ សម្រាប់ការវាយតម្លៃគុណភាពទឹកដោយប្រើបច្ចេកទេស isotopic និង
២. ពិភាក្សាអំពីជំហានបន្តសម្រាប់ការយកសំណាក និងការវិភាគ នៅ 2023-2024៕