សិក្ខាសាលារៀនសូត្រស្តីពី ការគ្រប់គ្រងធនធានទឹក និងការអនុវត្តការព្យាករឧតុនិយម និងជលសាស្ត្រ នៅអាងទន្លេមេគង្គក្រោម (ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២)
ជំពូក៖ CNMC_2022
ស្ទឹងត្រែង៖ មន្ត្រីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលារៀនសូត្រស្តីពី ការគ្រប់គ្រងធនធានទឹក និងការអនុវត្តការព្យាករឧតុនិយម និងជលសាស្ត្រនៅអាងទន្លេមេគង្គក្រោម រវាងប្រទេសកម្ពុជា និងឡាវ។ សិក្ខាសាលាត្រូវបានដឹកនាំសម្របសម្រួលដោយតំណាងអង្គការ UNDP និងPIN និងដោយមានការចូលរួមពីតំណាងអន្តរក្រសួង ស្ថាប័នជាតិកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលក្នុងនោះមាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្ទីរជំនាញខេត្តក្រចេះ និងស្ទឹងត្រែង លេខាធិការដ្ឋាន MRC និងក្រសួងធនធានធម្មជាតិ និងបរិស្ថានរបស់ឡាវ។
គោលបំណងនៃសិក្ខាសាលាគឺដើម្បីពង្រឹងសមត្ថភាពលើផ្នែកប្រព័ន្ធប្រកាសជូនដំណឹង១២៩៤ ស្វែងយល់ និងចែករំលែកបទពិសោធន៍អំពីការគ្រប់គ្រងទឹក និងធនធាននៅតំបន់អាងទន្លេមេគង្គក្រោម រវាងកម្ពុជា និងឡាវ៕