Developed by Khmer Focus

សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ពាក់កណ្តាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុ​ប្រធាន​អចិន្ត្រៃយ៍ គណៈ​កម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា និងលោក សួស ប៊ុនថន ប្រធាន​នាយក​ដ្ឋាន​ផែនការ និងសហប្រតិបត្តិការអន្តរជាតិ បាន​ចូល​រួម​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​ពាក់កណ្តាល​អាណត្តិ ឆ្នាំ២០២១ នៃ​ការអនុវត្តផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣ ដែល​រៀបចំដោយ​ក្រសួងផែនការ ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ និងទទួលការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។ សិក្ខាសាលានេះ ក្រោមអធិបតីភាពឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងមានមន្រ្តីតំណាងមកពីក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធមួយចំនួនចូលរួម៕