Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការរៀបចំ ឬធ្វើបច្ចុប្បន្នភាពផែនការគ្រប់គ្រងធនធានបរិស្ថានដែលមានសារៈសំខាន់ថ្នាក់តំបន់ (ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

កំពង់ចាម៖ ឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំ​កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់​ជាតិស្តីពី ការរៀបចំ ឬធ្វើបច្ចុប្បន្នភាព​ផែនការគ្រប់គ្រងធនធាន​បរិស្ថាន​ដែលមានសារៈសំខាន់ថ្នាក់តំបន់ ដោយ​មាន​ការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ​រួមមាន ក្រសួង​ធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប អង្គការ IUCN គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា គណៈកម្មការទន្លេមេគង្គ ជំនាញការជាតិ និងជំនាញការតំបន់។

កិច្ចប្រជុំនេះមានគោលបំណង៖

១. ពិភាក្សា និងផ្តល់ធាតុចូលលើរបាយការណ៍ វិភាគចំនុចខ្វះខាត ផែនការសកម្មភាព និងផែនការគម្រោង

២. ពិនិត្យ និងពិភាក្សាលើជំហានបន្ត សម្រាប់អនុវត្តន៍នៅឆ្នាំ២០២៣៕