Developed by Khmer Focus

កិច្ចប្រជុំពិភាក្សាត្រៀមលក្ខណ: សម្រាប់ការចូលរួមកិច្ចប្រជុំចរចារកញ្ចប់ថវិកាឆ្នាំ២០២៤

ជំពូក៖ CNMC_2023

នាព្រឹកថ្ងៃទី២៤ ខែសីហា ​ឆ្នាំ២០២៣ ​នៅសាលប្រជុំក្រសួងធនធានទឹក ​និងឧតុនិយម ​(អគាដើមត្នោត) ​ឯកឧត្តម សូ សុភ័ទ្ទ ​អគ្គលេខាធិការគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា ​(គជទមក) និងលោក អ៊ូ សុផាណា ប្រធាននាយកដ្ឋានរដ្ឋបាល  និងហិរញ្ញវត្ថុ នៃគជទមក បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណ: សម្រាប់ការចូលរួមកិច្ចប្រជុំចរចារកញ្ចប់ថវិកាឆ្នាំ២០២៤ កម្រិតថ្នាក់ដឹកនាំរវាងក្រសួងធនធានទឹក និងឧតុនិយម ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ ដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមនេះ ដោយឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម  និងមានវត្តមានចូលរួមពីអង្គភាពក្រោមឱវាទ និងគណ:កម្មាធិការជាតិទន្លេុមេគង្គកម្ពុជា ។